ទឹកជំនន់នៅភាគខាងកើតប្រទេសអូស្ត្រាលី ឈានដល់ដំណាក់កាលកំណត់ពណ៌តំបន់រងគ្រោះខ្លាំង

ទឹកជំនន់ បានហក់ឡើងយ៉ាងលឿន នៅថ្ងៃច័ន្ទ នៅភាគឦសានប្រទេសអូស្ត្រាលី ដោយបង្ខំមនុស្សជាច្រើនត្រូវជម្លៀសចេញ និងកាត់ផ្ដាច់ផ្លូវហាយវេដ៏សំខាន់ រួមទាំងអគ្គិសនី។

អាជ្ញាធរ បាននិយាយថា ខ្យល់ព្យុះបង្កជាទឹកជំនន់រយៈពេល ២ ថ្ងៃជាប់ៗគ្នា នៅផ្នែកខ្លះនៃរដ្ឋ Queensland ដោយលេបត្របាក់ផ្ទះ អាជីវកម្ម និងផ្លូវថ្នល់ ។

រូបភាពពីលើអាកាស បានបង្ហាញពីសហគមន៍ជនបទដែលហ៊ុំព័ទ្ធដោយទឹកជំនន់ ដែលកាត់ផ្តាច់ចេញពីផ្លូវហាយវេនៅក្បែរនោះ។

ទន្ទឹមនោះ អភិបាលរដ្ឋ លោក David Crisafulli បានព្រមាននៅក្នុងសន្និសីទសារព័ត៌មានមួយថា ភ្លៀងធ្លាក់ និងព្យុះនឹងបន្តរីករាលដាលពាសពេញភាគខាងជើងនៃរដ្ឋ Queensland ។

លោក ​​បន្ត​ថា​ យើង​នៅ​តែ​ត្រៀម​ខ្លួន​សម្រាប់​ការ​បន្ត​មាន​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត និង​លទ្ធភាព​នៃ​ការ​ជន់​លិច​បន្ថែម​ទៀត ទាំង​ជំនន់​ទឹក​ជំនន់ និង​ជំនន់​ពីទឹកទន្លេ​។

លោក បញ្ជាក់ថា តំបន់ក្នុងទីក្រុង Townsville ដែលរងគ្រោះដោយទឹកជំនន់ ដែលជាគោលដៅទេសចរណ៍ឆ្នេរដ៏ពេញនិយមនៅជិតតំបន់ Great Barrier Reef ត្រូវបានប្រកាសថា ជាតំបន់ខ្មៅ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment