​ដឹងអត់​ថាតើអតីតកីឡាករ​កូន​ខ្មែរ Chhunly Pagenburg កំពុង​កាន់​កាប់​តំណែង​​អ្វីនៅក្លិប Nuremberg ​របស់​អាល្លឺម៉ង់?

អតីត​កីឡាករ​ខ្សែ​ប្រយុទ្ធ​ក្លិប​ ​FC Nuremberg ​កីឡាករ​កូន​ខ្មែរ Chhunly Pagenburg ​សព្វថ្ងៃ​នេះ​​​កំពុង​កាន់​កាប់​តំណែង​អនុប្រធានក្រុមប្រឹក្សាភិបាល​ក្លិប​ 1.FC Nuremberg របស់​អាល្លឺម៉ង់​ ក្នុង​វ័យ​៣៨ឆ្នាំ ខណៈ​ក្លិប​មួយ​នេះ​សព្វ​ថ្ងៃ​កំពុង​លេង​នៅ​លីគ​លំដាប់​ទី ២ អាល្លឺម៉ង់។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កីឡាករ​ Chhunly Pagenburg គឺ​ធ្លាប់​មក​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០១៣ ហើយ​កីឡាករ​រូបនេះធ្លាប់​ជួយ​ឱ្យក្លិប​ ​1,FC Nuremberg ​ឈ្នះ​ជើង​ឯក​ពានរង្វាន់​ DFB-Pokal ក្នុង​ឆ្នាំ​២០០៦ ហើយ​សរុប​ការ​លេង​ទាំង​អស់​ជា​មួយ​ក្រុម​ផ្សេង​ៗ​ គឺ​បាន​ចំនួន​ ១៨៣ប្រកួត​ ទាត់បាល់​បញ្ចូល​ទី ៦០គ្រាប់​ មុន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​ត្រឹម​វ័យ ២៨ឆ្នាំទាំង​បង្ខំ​ចិត្ត​ដោយសារតែ​បញ្ហារបួសញាំញីខ្លាំង​ក្នុង​ឆ្នាំ​២០១៤៕(ប្រភពពី៖ Cam-Sport Official)

Written by 

Related posts

Leave a Comment