អ្នកចាំទី អ៊ុំ វិចិត្រ បានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីក្លិបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយខ្លួនបន្ថែមទៀតកាលពីម្សិលមិញ។
ក្រោយទទួលបានកុងត្រាថ្មី អ៊ុំ វិចិត្រ បាននិយាយថា«ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ដែលក្លិប និងគ្រូបង្វឹកជឿជាក់លើខ្ញុំ។ ខ្ញុំនឹងបន្តធ្វើការឲ្យបានខ្លាំងដើម្បីប្រជែងតំណែងជាអ្នកចាំទីដៃទីមួយរបស់ក្លិប។ ខ្ញុំមិនទាន់ប្រាកដថានឹងបានលេងច្រើនជាងរដូវកាលមុននោះទេ ប៉ុន្តែខ្ញុំនឹងខំប្រឹងហ្វឹកហាត់ឲ្យបានខ្លាំង ហើយនឹងផ្តល់អ្វីគ្រប់យ៉ាងទៅក្លិប។»
ក្រៅពីអ្នកចាំទី អ៊ុំ វិចិត្រ ក្លិបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចបន្តកិច្ចសន្យាបន្ថែមទៀតជាមួយកីឡាករ ឡុង ភារ៉ាត់ និងឆុំ ភីសា ផងដែរ៕
