UN បង្វែរការព្រួយបារម្ភជម្លោះរីកធំនៅកុងហ្គោ ខណត្រឹមមួយសប្ដាហ៍ស្លាប់មនុស្សជាង ៧០០ នាក់  

ក្រុមឧទ្ទាមមកពីចលនា (M23) ឬថ្ងៃទី ២៣ ខែមីនា និងអង្គភាពកងទ័ពនៃប្រទេស Rwandan ដែលគាំទ្រពួកគេ ស្ថិតនៅចម្ងាយត្រឹមតែ ៦០ គីឡូម៉ែត្រពីទីក្រុង Bukavu រដ្ឋធានីនៃខេត្ត Kivu ខាងត្បូងនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីជម្លោះកាន់តែរីកធំឡើង។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន France Presse ដោយ​ដក​ស្រង់​សម្តី​របស់​អគ្គលេខាធិការ​រង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ប្រតិបត្តិការ​សន្តិភាព លោក Jean-Pierre Lacroix ។

យោងតាម លោក Lacroix បានឲ្យដឹងថា កងកម្លាំង M23 និងកងទ័ព Rwandan កំពុងវាយលុកក្នុងល្បឿនលឿន ដោយអង្គការសហប្រជាជាតិ កំពុងមានការព្រួយបារម្ភមិនត្រឹមតែអំពីស្ថានភាពនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីលទ្ធភាពនៃជម្លោះក្នុងតំបន់កាន់តែទូលំទូលាយផងដែរ។

លោក​ បាន​សង្កត់​ធ្ងន់​ថា នេះ​ហើយ​ជា​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​ទាំងអស់​ ដើម្បី​ទប់ស្កាត់​នូវ​សេណារីយ៉ូ​បែប​នេះ និង​បញ្ឈប់​សកម្មភាព​យោធា។

ក្រុមឧទ្ទាម បានរុលឆ្ពោះទៅកាន់ទីក្រុង Bukavu កាលពី ២ ថ្ងៃមុន បន្ទាប់ពីអង្គភាពពួកគេ ដកខ្លួនចេញពីតំបន់ Minova ក្នុងខេត្ត South Kivu ដែលពួកគេធ្លាប់កាន់កាប់ពីមុនមក។

គួរបញ្ជាក់ថា Bukavu ជាទីក្រុងដែលមានប្រជាជនជាងមួយលាននាក់ មានទីតាំងនៅឆ្នេរសមុទ្រភាគខាងត្បូងនៃបឹង Kivu ។ ច្រាំងខាងកើតនៃបឹង គឺជាផ្នែកមួយនៃប្រទេស Rwanda ។ អង្គភាពនៃចលនា M23 បានដណ្តើមយកទីក្រុង Goma ដែលជារដ្ឋធានីរបស់កុងហ្គោ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment