យន្តហោះធុនតូចមួយគ្រឿង បានធ្លាក់នៅភាគឦសានទីក្រុង Philadelphia កាលពីល្ងាចថ្ងៃសុក្រ ត្រូវគេរាយការណ៍ថា បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។
សាក្សី និងវីដេអូកាមេរ៉ាសុវត្ថិភាពថតបានពន្លឺភ្លើងផ្ទុះភ្លឺពេញមេឃ មុនពេលធ្លាក់ចុះ និងផ្សែងយ៉ាងក្រាស់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃសុក្រ។ នៅជិតតំបន់ Cottman Avenue និង Roosevelt Boulevard ។
អាជ្ញាធរ បានបញ្ជាក់ថា មានមនុស្ស ២ នាក់នៅលើយន្តហោះនោះ ប៉ុន្តែស្ថានភាពនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។
វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីកំទេចកំទីរាយប៉ាយពាសពេញផ្លូវ និងផ្ទះជាច្រើនក្បែរនោះ ឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ក្រុមសង្គ្រោះបន្ទាន់ បានចូលដល់កន្លែងកើតហេតុហើយ ដើម្បីពន្លត់ភ្លើង និងជួយជនរងគ្រោះ ៕
ដោយ៖ ពេជ្រ