ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា លោក រំពឹងថា រដ្ឋបាលរបស់លោក នឹងដាក់ពន្ធពាក់ព័ន្ធនឹងប្រេង និងឧស្ម័ន អំឡុងថ្ងៃទី ១៨ ខែកុម្ភៈ នេះ។

លោក មិនបានប្រាប់ឈ្មោះប្រទេសជាក់លាក់ដែលពន្ធនឹងអនុវត្ត ឬបញ្ជាក់លម្អិតបន្ថែមទៀតអំពីផែនការនេះទេ ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval របស់សេតវិមានថា យើងនឹងដាក់ពន្ធលើប្រេង និងឧស្ម័ន ហើយវានឹងកើតឡើងក្នុងពេលឆាប់ៗនេះ ខ្ញុំគិតថាប្រហែលជាថ្ងៃទី ១៨ ខែកុម្ភៈ នេះ ។
គួរបញ្ជាក់ថា ប្រទេសដែលនឹងរងការដាក់ពន្ធនេះ ត្រូវបានគេប៉ាន់ប្រមាណថា អាចជាប្រទេសកាណាដា និងម៉ិកស៊ិក ដែលជាប្រទេសនាំចេញទៅកាន់សហរដ្ឋអាមេរិក ច្រើនបំផុត៕

ដោយ៖ ពេជ្រ