ដើមចមខ្យល់ពុលនៅថៃ កើតចេញពីការដុតដំណាំ ខណអាជ្ញាធរ ឲ្យបង្ក្រាបកសិករដែលបន្តសកម្មភាពនេះ

រដ្ឋាភិបាលថៃ បានបញ្ជាឱ្យមានការបង្រ្កាបលើកសិករដែលមិនគោរពវិធានការហាមឃាត់ការដុតដំណាំ ខណដែលការបំពុលអាកាស នៅទីក្រុងបាងកក មានការកើនឡើង នៅថ្ងៃសុក្រនេះ ក្នុងមួយសប្តាហ៍ បន្ទាប់ពីខ្យល់ពុល បង្ខំឱ្យសាលារៀនរាប់រយត្រូវបិទទ្វារ ។

ផ្សែងចេញពីកសិករដែលដុតបំផ្លាញដំណាំរួមផ្សំ ជាមួយការបំភាយយានយន្ត និងរោងចក្រ ដែលជំរុញការបំពុលខ្យល់នៅក្នុងទីក្រុងបាងកក និងទីក្រុងផ្សេងទៀតកើនឡើង នៅដើមឆ្នាំនេះ ។

 រាជធានីបាងកក ប្រទេសថៃ នៅថ្ងៃសុក្រនេះ បានជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជីទីក្រុងដែលមានការបំពុលខ្លាំងបំផុតរបស់ពិភពលោកដែលគ្រប់គ្រងដោយទីភ្នាក់ងារត្រួតពិនិត្យខ្យល់អាកាស IQAir ។

យោងតាម ភ្នាក់ងារ IQAir បានឱ្យដឹងថា កម្រិតនៃសារធាតុបំពុល PM2.5 ដែលជាមីក្រូភាគល្អិតបង្កមហារីកតូចល្មមអាចចូលទៅក្នុងចរន្តឈាមតាមរយៈសួតបានឈានដល់ ៨៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

កម្រិតខ្ពស់នៃ PM2.5 ក៏ត្រូវបានកត់ត្រា នៅថ្ងៃសុក្រនេះ ក្នុងទីក្រុងភាគខាងជើងនៃឈៀងម៉ៃ និង Udon Thani ផងដែរ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment