ការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមាន បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយសម្រាប់ប្លុក EU ហើយសេចក្តីថ្លែងការណ៍របស់មេដឹកនាំសហរដ្ឋអាមេរិករូបនេះ ស្តីពីភាពចាំបាច់នៃការបញ្ជូល Greenland ជាទឹកដៅសហរដ្ឋអាមេរិក នឹងធ្វើឱ្យមេដឹកនាំសមាគមនេះមានការភ្ញាក់ផ្អើល។
អ្នកការទូតអ៊ឺរ៉ុបម្នាក់ បានប្រាប់ឲ្យដឹងថា ស្ថានការណ៍ពិតជាធ្ងន់ធ្ងរណាស់ ហើយគ្រប់គ្នាគិតថាប្រតិកម្មរបស់អឺរ៉ុប មកទល់ពេលនេះ គឺមិនមានឥទ្ធិពលអ្វីទេ។
យោងតាមព័ត៌មានពីប្លុក នៅថ្ងៃទី ៣ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងមេដឹកនាំសហភាពអឺរ៉ុប នឹងបើកកិច្ចប្រជុំក្រៅផ្លូវការមួយនៅទីក្រុងប្រ៊ុចសែល ដើម្បីពិភាក្សាអំពីផែនការរបស់ លោក Trump នៅលើកោះដាណឺម៉ាក។
យោងតាមកាសែត Politico បានរាយការណ៍ថា យុទ្ធសាស្រ្តនៅអឺរ៉ុប និងចក្រភពអង់គ្លេស រហូតមកដល់ពេលនេះ គឺផ្តោតលើអ្វីដែល Trump ធ្វើ ដោយរង់ចាំជំហានជាក់ស្តែងរបស់លោក។
កាសែតនេះ ក៏បានចង្អុលបង្ហាញថា ទោះជាយ៉ាងណាក៏ដោយ កោះ Greenland ដែលមានទុនបំរុងរ៉ែដ៏ធំ និងកាន់កាប់ទីតាំងយុទ្ធសាស្ត្រនៅតំបន់អាក់ទិក ហើយការដែលសហរដ្ឋអាមេរិក ចង់គ្រប់គ្រងលើទឹកដីនេះហាក់ដូចជាមិនអាចទៅរួច ។
គួរបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃទី ៧ ខែមករាថា កោះ Greenland គួរតែក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក ដើម្បីធានាសន្តិសុខជាតិ និងការពារប្រឆាំងនឹងការគំរាមកំហែងរបស់ចិន និងរុស្ស៊ី។ លោក Trump បានស្នើនៅឆ្នាំ ២០១៩ ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូងរបស់លោក ថា សហរដ្ឋអាមេរិក អាចទិញកោះ Greenland ដែលបច្ចុប្បន្នជាផ្នែកមួយនៃប្រទេសដាណឺម៉ាក និងស្វ័យភាពទូលំទូលាយ ៕
ដោយ៖ ពេជ្រ