ការប្រកួតស៊ីហ្គេមលើកទី៣៣នៅប្រទេសថៃ មិនអនុញ្ញាតិឲ្យកីឡាករលើសអាយុ ២២ឆ្នាំចូលរួមការប្រកួតបាល់ទាត់ផ្នែកបុរសក្នុងព្រឹត្តិការណ៍នោះឡើយ។ ការសម្រេចចិត្តនេះធ្វើឡើងក្រោយកិច្ចប្រជុំរបស់សមាគមកីឡាបាល់ទាត់ថៃ និងអាជ្ញាធរកីឡាថៃ កាលពីថ្មីៗនេះ។
គណៈកម្មាធិការរៀបចំការប្រកួតក៏បានលើកឡើងផងដែរថា ការសម្រេចចិត្តនេះធ្វើឡើងដើម្បីធានានូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ផ្តល់ឱកាសកាន់តែច្រើនសម្រាប់ទេពកោសល្យយុវជន ក្នុងការទទួលបាននូវបទពិសោធន៍ និងការអភិវឌ្ឍន៍ និងការ លេងប្រកបដោយយុត្តិធម៌សម្រាប់ក្រុមទាំងអស់។
គួរឱ្យដឹងផងដែរថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣នឹងប្រព្រឹត្តិទៅនៅប្រទេសថៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ៕