យន្តហោះ​ដឹកអ្នកដំណើរអាមេរិក ហោះបុក​ឧទ្ធម្ភាគចក្រ​យោធា ធ្លាក់ចូលទន្លេនៅវ៉ាស៊ីនតោន មន្ត្រី សង្ស័យមានអ្នកស្លាប់

យន្តហោះដឹកអ្នកដំណើរក្នុងតំបន់របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិចអ៊ែរឡាញ និងឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពអាមេរិក បានហោះបុកគ្នាលើអាកាស ធ្លាក់ចូលទន្លេ Potomac នៅជិតអាកាសយានដ្ឋានជាតិ Reagan ក្នុងក្រុងវ៉ាស៊ីនតោន កាលពីយប់ថ្ងៃពុធ ។

យោងតាម ក្រុមហ៊ុនអាកាសចរណ៍អាមេរិចអ៊ែរឡាញ បានឲ្យដឹងថា យន្តហោះមានអ្នកដំណើរ ៦០ នាក់ និងសមាជិកពីឡុត ៤ នាក់ ខណខាងឧទ្ធម្ភាគចក្រ មានទាហាន​ ៣ នាក់​ ។

របាយករាណ៍ពីកាសែត Washington Post អះអាងថា មនុស្សជាច្រើនត្រូវបានសង្គ្រោះចេញពីទឹក។ សមាជិកព្រឹទ្ធសភានៃរដ្ឋតិចសាស់ លោក Ted Cruz បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អាចនឹងមានអ្នកស្លាប់ ខណលោក មិនទាន់បញ្ជាក់ចំនួនប៉ុន្មានក៏ដោយ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment