សេវាស្ម័គ្រចិត្តគ្រូពេទ្យ កូរ៉េ របស់អង្គការ ហា ឆាន់ ខាំ ពិនិត្យនិងព្យាបាលជំងឺទូទៅដោយមិនគិតកំរ៉ៃចំនួន ៣ថ្ងៃ នៅក្រុងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖សេវាស្ម័គ្រចិត្តគ្រូពេទ្យប្រទេស កូរ៉េរបស់អង្គការ ហា ឆាន់ ខាំចុះមកធ្វើការពិនិត្យជំងឺ និងទទួលថ្នាំដោយឥតគិតថ្លៃនៅក្នុងមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ ស្ថិត ក្នុងភូមិ ១ សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួន ៣ ថ្ងៃចាប់ថ្ងៃទី២៨ ដល់ ៣១ ខែមករា ឆ្នាំ២០២៥ ក្នុងនោះ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េដឹកនាំមក ដោយលោក វេជ្ជបណ្ឌិត គឹម យ៉ុង អ៊ុក Kim young og ចំនួន ៣០ នាក់ មកធ្វើការបម្រើផ្នែកសេវាសុខភាពជូនដល់ប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណនេះ ក្នុងនោះមានការពិនិត្យ និង ព្យាបាល ដល់អ្នកជំងឺទូទៅ មានឯកទេសខាងព្យាបាលដូចជា ៖ផ្នែកខាងក្នុង រាង្គកាយ វះកាត់ ផ្នែកកុមា ផ្នែកសិរីរាង្គ និងភ្នែក ដោយឥតគិតថ្លៃ ក្រោមកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។ ដោយមានការ ចូលរួម លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ ។

លោក វេជ្ជបណ្ឌិត Kim young og មានប្រសាសន៍ថា៖ក្នុងនាមលោក ជាវេជ្ជបណ្ឌិតប្រធានសេវាស្ម័គ្រចិត្តគ្រូពេទ្យក្រៅប្រទេស កូរ៉េ អង្គការ ហា ឆាន់ ខាំ បានដឹកនាំក្រុមគ្រូពេទ្យ ចំនួន ៣០នាក់ ចុះមកពិនិត្យប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណនេះជាកម្មវិធីមនុស្សធម៌ ពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃគឺមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់សុខមាលភាពជូនប្រជាជនជនក្នុងការផ្ដល់សេវា សុខភាពជូនប្រជាជន  ។

លោក វេជ្ជបណ្ឌិត Kim young ogបានមានប្រសាសន៍ថា ៖នេះជាទឹកចិត្តក្នុងសកម្មភាពមនុស្សធម៍មានការចូលរួមសហការយ៉ាងសស្រាក់សស្រំាពីសំណាក់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទៀតផង។

លោក អ៊ុ រាត្រី បានឲ្យដឹងថា ៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការហាឆាន់ខាំចំនួន៣០នាក់ដឹកនាំដោយ លោក វេជ្ជបណ្ឌិត Kim young og ប្រធានក្រុមការងារបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រ តាមរយៈអង្គការ ហាឆាន់ខាំ ចុះមកសការជាមួយ ក្រុមគ្រូពេទ្យសង្អែកក្រុងសិរីសោភ័ណ មកព្យាលជម្ងឺជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ ដោយឥតគិតថ្លៃមានចំនួនរយៈ ៣ថ្ងៃ  ជូនប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណហើយក្រុមគ្រូពេទ្យស្ម័គចិត្តរបស់អង្កការ ហាឆាន់ខាំមកព្យាលជម្ងឺជូនប្រជាពលរដ្ឋក្នងក្រុងសិរីសោភ័ណ ចំនួន៣លើកមកហើយ។

លោក អ៊ុ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្កការហាឆាន់ខាំនេះបានចុះមកពិនិត្យ ព្យាបាលជម្ងឺជូនពលរដ្ឋទូទៅនៅ ក្រុងសិរីសោភ័ណដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណ:ក្នុងបំណងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខមាលភាព កាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ក្នុងនោះលោក អ៊ុ រាត្រី បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្កការហាឆាន់ខាំនេះបានចុះមកពិនិត្យជម្ងឺជូនប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណនេះដោយមិនយកកំរ៉ៃដែលជួយជាមនុស្សធម៍សុខភាពដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យយើងនេះ។

ប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃអ្វីទាំងអស់៕

Written by 

Related posts

Leave a Comment