អាជ្ញាធរតំបន់ លោក Oleg Kiper បានរាយការណ៍ថា ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៃតំបន់ Odessa របស់អ៊ុយក្រែន រងការបំផ្លិចបំផ្លាញ។
យោងតាមព័ត៌មានដែលបានផ្សព្វផ្សាយនៅលើបណ្តាញ Telegram របស់លោក បានឲ្យដឹងថា អគារជាច្រើនត្រូវខូចខាត ដោយសារការវាយប្រហារ ។
នៅព្រឹកព្រលឹមថ្ងៃទី ២៩ ខែមករា អាជ្ញាធរអ៊ុយក្រែន បានប្រកាសអាសន្នការវាយឆ្មក់តាមអាកាសនៅក្នុងតំបន់ Odessa រយៈពេលជាង ២ ម៉ោងកន្លះ ៕
ដោយ៖ ពេជ្រ