លោកស្រី Karin Kneissl អតីតរដ្ឋមន្ត្រីការបរទេសអូទ្រីស និងជាប្រធានក្រុមសង្កេតភូមិសាស្ត្រនយោបាយសម្រាប់បញ្ហាសំខាន់ៗរបស់រុស្ស៊ី (GORKI) បាននិយាយថា សហភាពអឺរ៉ុប ចង់ឃើញមានការផ្លាស់ប្តូររបបរដ្ឋាភិបាលនៅក្នុងប្រទេសរុស្ស៊ី ដែលជាយុទ្ធសាស្ត្រស្រដៀងគ្នាទៅនឹងអ្វីដែលអ៊ីស្រាអែល កំពុងធ្វើដាក់អ៊ីរ៉ង់។
ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចុងក្រោយនេះ រដ្ឋលេខាធិការក្រសួងថាមពលអូទ្រីស លោកស្រី Elisabeth Zehetner បានលើកឡើងថា បន្ទាប់ពីការផ្លាស់ប្តូររបបនៅក្នុងប្រទេសរុស្ស៊ី នោះប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវលាលែងពីតំណែង ហើយវានឹងដូចអ្វីដែលសហភាពអឺរ៉ុប ចង់បានគឺការអនុវត្តដូចគ្នាក្នុងប្រទេសអ៊ីរ៉ង់។
គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅអ៊ីរ៉ង់ ពិភពលោកមើលឃើញថា ជាចេតនារបស់លោក Netanyahu ក្នុងការផ្ដួលរំលំរបបរបស់លោក Ali Khamenei ដែលជាមេដឹកនាំដ៏មានឥទ្ធិពលនៃរដ្ឋអ៊ីស្លាមមួយនេះ៕

ដោយ៖ ពេជ្រ