​កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥» នៃ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ដោយគាប់ប្រសើរ

នៅវេលាម៉ោង ៨ យប់ថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២៥ កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥»នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិនបានចាប់ផ្តើមដោយបានផ្តល់នូវអនុស្សាវរីយ៍ដ៏ល្អបវរ ដល់ ទស្សនិកជនជាតិនិងអន្តរជាតិ។

រាត្រីសមោសរលើកនេះបានបង្កើតកំណត់ត្រាថ្មីទាំងចំនួននៃការមើលការ ផ្សាយផ្ទាល់និងបរិមាណបញ្ចេញមតិលើវេទិកាប្រព័ន្ធសារព័ត៌មានក្នុងស្រុក។ តាមស្ថិតិជំហានដំបូងឱ្យដឹងថា ការមើលការផ្សាយផ្ទាល់តាមប្រព័ន្ធសារព័ត៌មានថ្មីៗ មានចំនួន ២៨១៧ លានលើក កើនឡើង ៦៩០ លានលើកបើធៀបនឹង ២១២៧ លើកក្នុងរយៈពេលដូចគ្នានាឆ្នាំ ២០២៤។ ការអានប្រធានបទពាក់ព័ន្ធនឹងកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥»តាមបណ្តាញ ទំនាក់ទំនងសង្គមមានចំនួនដល់ទៅ ១៦,៦ ប៊ីលានលើក កើនឡើង ៥៥០ លាន លើកបើកធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ។ ការបញ្ចេញមតិអំពីកម្មវិធីរាត្រី សមោសរលើបណ្តាញទំនាក់ទំនងសង្គមមានចំនួនដល់ទៅ ៦៧០ លានលើក កើនឡើង ១៣,៧៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

សូចនាករជាច្រើននៃការផ្សាយនៅបរទេសបានបង្កើតកំណត់ត្រាថ្មី។ ប៉ុស្តិ៍ ភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីនៃបកណ្តាញទូរទស្សន៍ CGTN និងប្រព័ន្ធសារព័ត៌មានចំនួនជាង ២៩០០ នៃវេទិកាប្រព័ន្ធសារព័ត៌មាន ៨២ ភាសាបានផ្សាយផ្ទាល់និងរាយការណ៍ពីកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យ ចូល ឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥» ការចូលអាននៅទូទាំងពិភពលោកមានចំនួនលើស ពី ១៥៩០ លានលើក ការមើលវីដេអូពាក់ព័ន្ធនៅឯក្រៅប្រទេសមានចំនួន ៥២០ លានលើក។ ការផ្សាយផ្ទាល់នៃបណ្តាញទំនាក់ទំនងសង្គមនៅក្រៅ ប្រទេសរបស់CCTV បានបង្កើនកំណត់ត្រាខ្ពស់ថ្មី ដែលមានចំនួន ៧៣,៣៧ លានលើក។ អេក្រង់ធំនៅកន្លែងសាធារណៈសរុប ៣៥០៨ នៃទីក្រុងចំនួន ១៣៦ នៃប្រទេសចំនួន ៨៧ នៅទូទាំងពិភពលោកបានផ្សព្វផ្សាយឬផ្សាយផ្ទាល់ពីកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន៕

Written by 

Related posts

Leave a Comment