អធិការនគរបាលស្រុកស្វាយជ្រំ នាំយកអំណោយ និងថវិកាទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន០៤គ្រួសារ

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ បានដឹកនាំកម្លាំងក្រោមឱវាទ នាំយកអំណោយ និងថវិកា លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងលោកជំទាវ អ៊ិច ស្រីស្រស់  ទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន០៤គ្រួសារ ដែលមានជីវភាពខ្វះខាត ចំនួន០១ឃុំ នៃស្រុកស្វាយជ្រំ។

-គ្រួសារទី១: លោកយាយធូ ច្រឹបអាយុ៥៥ ឆ្នាំ រស់នៅម្នាក់ឯង នៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។

-គ្រួសារទី២: លោកហាយ រ៉ុន អាយុ៧៥ ឆ្នាំ ជនពិការភ្នែក នៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។

-គ្រួសារទី៣: លោកតាស្រី ភួង អាយុ៨៥ ឆ្នាំចាស់ជរារស់ នៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។

-គ្រួសារទី៤: លោកយាយ អ៊ិន សន អាយុ៧៥ឆ្នាំរស់នៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

    ចំពោះអំណោយដែកចែកជូនរួមមាន÷ អង្ករ២៥គ.ក,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ប្រេងឆា១ដបធំ,ស្ករ១គ.ក,ប៊ីចេង១គ.ក,ម្សៅស៊ុបខ្នរ១ថង់,ត្រីខ១យួរ និងថវិកាចំនួន១០០.០០០រៀល ក្នុង១គ្រួសារ។

    ចូលរួមក្នុងការចែកអំណោយរួមមាន លោកវរសេនីយ៍ត្រី យ៉ន យុទ្ធ នាយផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ,លោកអនុសេនីយ៍ឯក អ៊ុល មករា នាយរងផ្នែកអន្តោប្រវេសន៍, លោកអនុសេនីយ៍ឯក អោ សុភាព នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ,លោកមេភូមិ និងអនុភូមិដក់ពរ៕

Written by 

Related posts

Leave a Comment