ល្ងាចនេះ បឹងកេត និង អាយអេសអាយ ត្រូវប្រជែងគ្នាយកតំណែង​ Top6 ​នៅ CPL

ក្រុមនាគខៀវបឹងកេត នឹងបើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ទទួល​​ក្រុម អាយអេសអាយ ដង្កោសែន​ជ័យ វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃសៅរ៍​នេះ​ដែល​ជា​ការ​ប្រកួត​សប្តាហ៍​ទី​២១​ ដ៏​សំខាន់​ដើម្បី​​ស្វែង​រក​កៅអី ឡើង​ទៅ​ជុំ​ទី​៣ ​ឬ តំណែ​ង ​Top6 ក្នុងក្របខណ្ឌខេមបូឌាន​ព្រីមៀរលីគ​២០២៤-២៥។

ឆ្លង​កាត់​១៨​សប្តាហ៍​កន្លង​ទៅ បឹងកេត រក​បាន​២៧​ពិន្ទុ ស្ថិត​នៅ​លេខ​៦ ខណៈ ISI ដង្កោសែន​ជ័យ រក​បាន​២៤​ពិន្ទុ ស្ថិត​នៅ​លេខ​៥។ ការ​ប្រកួត​ល្ងាច​នេះ ប្រសិន​បើ បឹងកេត ឈ្នះ​គឺ​បាន​ឡើង​ទៅ​កាន់​វគ្គ​៦​​ក្រុម​ចុង​ក្រោយ​ ហើយ​ ISI ដង្កោសែន​ជ័យ នឹង​អស់​ឱកាស។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ ISI ដង្កោសែន​ជ័យ ឈ្នះ នោះក្រុម​ទាំង​ពីរ​មាន​ពិន្ទុ​ស្មើ​គ្នា ត្រូវ​កាត់​សេចក្តី​ប្រកួត​សប្តាហ៍​ចុង​ក្រោយ។ កាល​ពី​ជើង​ទី១ ពួក​គេ​ស្មើ​គ្នា​ ៤-៤៕

Written by 

Related posts

Leave a Comment