ទីភ្នាក់ងារសារព័ត៌មាន ANSA បានរាយការណ៍ថា សភាជាន់ទាបរបស់ប្រទេសអ៊ីតាលី នឹងអនុម័តច្បាប់ ដើម្បីបន្តជំនួយដល់រដ្ឋាភិបាលក្រុងគៀវ ដែលផ្ដោតលើការផ្គត់ផ្គង់យោធា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ។
ការបោះឆ្នោត ត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ១៩២ ខណដែល ៤១ បោះឆ្នោតប្រឆាំង។ ច្បាប់នេះ បានទទួលការគាំទ្ររួចហើយនៅក្នុងសភាជាន់ខ្ពស់។
រហូតមកដល់ពេលនេះ ទីក្រុងរ៉ូម បានផ្តល់កញ្ចប់ជំនួយយោធាចំនួន ៩ កញ្ចប់ដល់អ៊ុយក្រែន ប៉ុន្តែបញ្ជាក់លម្អិតណាមួយនោះទេ ។
ដោយឡែក ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា ទីក្រុងមូស្គូ មិនចាត់ទុកប្រទេសអ៊ីតាលី ជាអ្នកចូលរួមជ្រៀតជ្រែកកិច្ចការដំណើរការសន្តិភាពនៅអ៊ុយក្រែន នោះទេ ៕
ដោយ៖ ពេជ្រ