យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម កាលពីម្សិលមិញមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ចំនួន៩លើកនៅទូទាំងប្រទេសរួមមាន៖
១- រាជធានីភ្នំពេញ ចំនួន ០៣លើក
២- ខេត្តកណ្តាល ចំនួន ០១លើក
៣- ខេត្តកំពង់ឆ្នាំង ចំនួន ០១លើក
៤- ខេត្តបាត់ដំបង ចំនួន ០១លើក
៥- ខេត្តព្រះសីហនុ ចំនួន ០១លើក
៦- ខេត្តកោះកុងចំនួន ០១លើក
៧- ខេត្តកែបចំនួន ០១លើ។
+ រងការខូចខាត៖
- ឆេះផ្ទះចំនួន ០៤ ខ្នង
- ឆេះបន្ទប់ចំនួន ០៣ បន្ទប់
- ឆេះព្រៃ
- ឆេះជញ្រ្ជាំងអស់ ១០ហិចតា។
+ មូលហេតុ៖
- ឆ្លងចរន្តអគ្គិសនី ចំនួន ០៣លើក
- ភ្លើងទៀនធូប ចំនួន ០៣លើក
- មនុស្សដុតខ្លួនឯង ចំនួន ០១លើក
- ក្តាប់មិនបាន ចំនួន ០២លើក។
+ ការស្លាប់-របួសមនុស្ស៖
- ស្លាប់មនុស្ស ០១នាក់ (ស្រី)៕