ព្យុះបង្កជាទឹកជំនន់លិចលង់ក្រុងប៉េកាំង សម្លាប់មនុស្ស ៣០ នាក់ និងផ្ដាច់ផ្លូវ ៣១ខ្សែ

ទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ បានឲ្យដឹង នៅថ្ងៃអង្គារនេះថា ខ្យល់ព្យុះបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង សម្លាប់មនុស្សយ៉ាងហោចណាស់ ៣០ នាក់ នៅទីក្រុងប៉េកាំងគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ។

ជនរងគ្រោះដែលស្លាប់​ ត្រូវបានគេបញ្ជាក់ថា ជាអ្នកស្រុក​ភ្នំ​ភាគ​ខាង​ជើង​ទីក្រុង​ប៉េកាំង ដោយ​មាន ២៨ នាក់​ នៅ​ស្រុក Miyun និង​ ២ នាក់​ នៅ​ Yanqing ។

យោងតាមអាជ្ញាធរមូលដ្ឋាន រាយការណ៍ថា មនុស្សសរុបចំនួន ៨០,៣៣២ នាក់ ត្រូវបានជម្លៀសនៅទូទាំងទីក្រុង។ ភ្លៀង​ បាន​បំផ្លាញ​កំណាត់​ផ្លូវ​ ៣១​ខ្សែ និង​ផ្ដាច់ចរន្តអគ្គិសនី​ក្នុង​ភូមិ​ចំនួន ១៣៦​ ។

អាជ្ញាធរ​ក្រុង​ប៉េកាំង​ ក៏បាន​ព្រមាន​ប្រជាជនឱ្យ​ជម្លៀសចេញឆ្ងាយពីទន្លេ​ដែល​ហូរ​លឿន បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់បន្ថែមនៅមិនទាន់រាយការណ៍នៅឡើយទេ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment