រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជំនាន់ថ្មី នឹង​ឡើងទៅប៉ាណាម៉ា​ សប្តាហ៍​ក្រោយនេះ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាណាម៉ា នៅសប្តាហ៍ក្រោយ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Donald Trump ដែលថា សហរដ្ឋអាមេរិក នឹងស្វែងរកការគ្រប់គ្រងប្រឡាយប៉ាណាម៉ា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Bloomberg ។

យោងតាមប្រភព បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺ ដើម្បីគូសបញ្ជាក់ភាពច្បាស់លាស់របស់លោកប្រធានាធិបតី Donald Trump ចំពោះការយកព្រែកជីកប៉ាណាម៉ាមកវិញ ។

ក្រៅពីប្រទេសប៉ាណាម៉ា លោក Rubio ក៏គ្រោងនឹងទៅលេងប្រទេសអាមេរិកកណ្ដាល Guatemala, សាធារណរដ្ឋ Dominican, កូស្តារីកា និង El Salvador ផងដែរ ។

ទីភ្នាក់ងារនេះ ក៏បានកត់សម្គាល់ថា នេះជាដំណើរលើកដំបូងរបស់ប្រមុខក្រសួងការបរទេសថ្មី ទៅកាន់សម្ព័ន្ធមិត្តសំខាន់នៃភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក ។

ក្នុងអំឡុងសុន្ទរកថាចូលកាន់តំណែងផ្លូវការ កាលពីថ្ងៃចន្ទ លោក Trump បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងដណ្តើមយកព្រែកជីកប៉ាណាម៉ាមកវិញ ខណដែលលោក ព្រមានប្រទេសចិន ឲ្យដកខ្លួនពីការប៉ុនប៉ង់បែបនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment