ភ្នាក់ងារពុករលួយ ចោទប្រកាន់លោក Yoon ពីបទបះបោរ និងរំលោភអំណាច

ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង បានផ្តល់ការបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍នេះថា ការចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol គឺលើបទបះបោរ និងការរំលោភបំពានអំណាច ខណដែលលទ្ធផលនៃការស៊ើបអង្កេត ត្រូវដាក់ជូនរដ្ឋអាជ្ញា។

ការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹង លោក Yoon គឺពីបទដឹកនាំឲ្យមានការបះបោរ និងការរំលោភបំពានអំណាច ដោយ ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) បានលើកឡើង បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ៥១ ថ្ងៃ លើការប៉ុនប៉ងថ្ងៃទី ៣ ខែធ្នូ ពីសំណាក់លោក Yoon ដែលជាប្រមុខរដ្ឋកូរ៉េខាងត្បូង ដាក់ចេញច្បាប់អាជ្ញាសឹក ។

លោក Yoon ត្រូវ​បាន​ប៉ូលិសចាប់​ខ្លួន តាំង​ពី​សប្តាហ៍​មុន ខណក្រុម​អ្នក​ស៊ើប​អង្កេត​ រកឃើញពី​ការ​ប៉ុនប៉ង​របស់​លោក ក្នុង​ការ​ដាក់​ច្បាប់​អាជ្ញាសឹក​នៅ​ថ្ងៃ​ទី ៣ ខែ​ធ្នូ ដែល​ជា​ទង្វើ​មួយ​​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​ភ្ញាក់​ផ្អើល​និង​ហួស​ចិត្ត ។

គួរបញ្ជាក់ថា CIO ជាភ្នាក់ងារប្រឆាំងអំពើពុករលួយឯករាជ្យ ប៉ុន្តែមិន​មាន​សិទ្ធិ​កាត់ទោស​ប្រធានាធិបតី​ឡើយ ហើយ​ត្រូវ​បញ្ជូន​សំណុំរឿង​ណាមួយ​ទៅ​ការិយាល័យ​ព្រះរាជអាជ្ញា​ ដើម្បី​ចាត់ការ​បន្ត ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment