ជនជាតិឥណ្ឌូនេស៊ី ៣នាក់ ចាប់រំលោភបូកស្ត្រីខ្មែរម្នាក់រហូត ស្លាប់ ក្នុងបន្ទប់ផ្ទះសំណាក់១កន្លែងក្រុង ប៉ោយប៉ែត

បន្ទាយមានជ័យ៖ជនជាតិឥណ្ឌូនេស៊ី៣នាក់ ប្រើថ្នាំសម្រើប ហើយបានតេហៅទូរស័ព្ទស្ត្រីរងគ្រោះម្នាក់មកដេកនៅបន្ទប់ផ្ទះសំណាក់ ហើយបានធ្វើសកម្មភាពចាប់រំលោភស្ត្រីរងគ្រោះម្នាក់ម្តងៗរហូតដល់ហូរឈាម បណ្តាលអោយស្លាប់លើគ្រែពូកក្នុងបន្ទប់ផ្ទះសំណាក់ យីហោរ ពន្លឺពេជ្របន្ទប់លេខ៨ កាលពីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយពីកើតហេតុហើយ ម្ចាស់ផ្ធះសំណាក់បានរាយការណ៍ទៅកំលាំងនគរបាល ក្រុងប៉ោយប៉ែត ចុះធ្វើអន្តរាគម៍ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះដល់កន្លែងកើតហេតុបានឃើញស្រីម្នាក់ដែកស្លាប់ទាំងអាក្រាតកាយនៅលើគ្រែ។ មន្ត្រី ជំនាញ បានធ្វើពិនិត្យសពធ្វើកោសលវិច្ឆ័យទើបដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ដន ដាវីន អាយុ ៣៦ឆ្នាំ ទីលំនៅដើមរស់នៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ មកស្នាក់នៅ ក្រុងប៉ោយ ប៉ែត។

ក្រោយ ពិនិត្យសពរួចរាល់ហើយ កម្លាំងជំនាញបានពិនិត្យមើលតាមកាំមេរ៉ាសុវត្ថិភាពក្នុងផ្ទះសំណាក់ ឃើញជនសង្ស័យចាប់រំលោភ ពិតប្រាកដ បានស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិឥណ្ឌូនេស៊ីចំនួន៣នាក់យកមកអធិការនគបាលក្រុងប៉ោយបែត ដើម្បីសាកសួរ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ជនជាតិឥណ្ឌូនេស៊ី៣នាក់នេះ១.ឈ្មោះប៉ាវី ចូណាថាន់(PHAVI JONATHAN) ភេទប្រុសអាយុ២១ឆ្នាំមុខរបបចុងភៅ ២-ឈ្មោះ ហ៊ើម៉ាន់ស្យ៉ាស់ ពូត្រាហ៊ូថាហ្គាលុ (HERMANSYAH PUTRAHUTH AGALUNG)  ភេទប្រុសអាយុ២០ឆ្នាំមុខរបបលក់បាយ ៣.ឈ្មោះ អ៊ូយ៉ាន ជួអាទ្រី(UYAN JUATRI ) ភេទប្រុសអាយុ២៥ឆ្នាំមុខរបបដឹកជញ្ជូនបាយ ទាំង៣នាក់ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ បានបន្តឲ្យដឹងទៀតថា នៅមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ពួកខ្លួននៅក្មេងពេញកម្លាំងនិងចំណង់ខ្លាំងពួកគេបានប្រើថ្នាំសម្រើបនិងថ្នាំពង្រីងលឹង្គឲ្យធំ វែងនិងរឹងយូរហើយបានតេទូរស័ព្ទហៅស្ត្រីរងគ្រោះមកដេកនៅបន្ទប់ផ្ទះសំណាក់ខាងលើ។ ក្រោយពេលស្ត្រីរងគ្រោះចូលដល់ក្នុងបន្ទប់ភ្លាមជនសង្ស័យបានបិទទ្វារធ្វើសកម្មភាពដោះសំលៀកបំពាក់ចេញ ចាប់រំលោភស្ត្រីរងគ្រោះម្នាក់ម្តងៗរហូតដល់ហូរឈាម ខណស្ត្រីរងគ្រោះទ្រាំមិនបានរត់ចេញពីបន្ទប់ ប៉ុន្តែពួកខ្លួនតាមចាប់អូសចូលបន្ទប់វិញរំលោភបូកបន្តរហូតស្ត្រីជនរងគ្រោះបានខំស្រែកឲ្យគេជួយដែរ ប៉ុន្តែដោយសារជនជាតិឥណ្ឌូនេស៊ីទាំងអស់បាន ដោះអាវ ទៅញាត់មាត់ហើយរំលោភបន្តគ្នារហូតដល់ស្ត្រីរងគ្រោះដាច់ខ្យល់ស្លាប់តែម្តង។ ក្រោយមក ពួកគេបានរុញសពនាងទម្លាក់នៅគន្លាតគ្រែ រត់គេខ្លួន។ ក្រោយពីកើតហេតុត្រូវម្ចាស់ផ្ទះសំណាក់ប្តឹងទៅសមត្ថកិច្ច រួចត្រូវកម្លាំងជំនាញស្រាវជ្រាវតាមចាប់ខ្លួនបានទាំង៣នាក់តែម្តង។ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹក ទី២០ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

កម្លាំងជំនាញបានយកសពជនរងគ្រោះទៅតម្កល់ទុកនៅវត្តប្រជាធម្ម នាភូមិប្រជាធម្មសង្កាត់អូរឬស្សីក្រុងប៉ោយប៉ែតដើម្បីរង់ចាំរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

Written by 

Related posts

Leave a Comment