ស្លូវ៉ាគី រិះគន់ប្រទេសជិតខាងដែលបន្តជំនួយមិនចេះចប់ចេះហើយដល់អ៊ុយក្រែន

អនុប្រធានសភានៃប្រទេសស្លូវ៉ាគី លោក Tibor Gaspar បាននិយាយ នៅក្នុងបទសម្ភាសន៍ថា មកដល់ពេលនេះ អ៊ុយក្រែន ទទួលជំនួយគ្រប់គ្រាន់ហើយក៏ជាពេលដែលប្រទេសសម្ព័ន្ធមិត្ត ស្វែងរកធនធានសម្រាប់ផ្គ់តផ្គង់ពលរដ្ឋវិញ ។

សមាជិក​សភា​ជាន់​ខ្ពស់​រូប​នេះ​ បាន​លើកឡើងសំដៅប្រទេសទាំងអស់ថា ការជួយពលរដ្ឋ​ខ្លួនឯងគឺប្រសើរជាង​បន្ត​រឿង​មិន​ចេះ​ចប់​នេះ​ជាមួយ​អ៊ុយក្រែន ។ ដូច្នេះការពិភាក្សាកំពុងដំណើរការនៅក្នុងប្រទេសផ្សេងៗ ។

កន្លងមក នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ក៏ធ្លាប់បញ្ជាក់ផងដែរថា លោក មានបំណងវេតូបន្ថែមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបដល់ក្រុងគៀវ ដោយសារតែការបដិសេធរបស់លោក Vladimir Zelensky ក្នុងការពិភាក្សាអំពីការស្ដារឡើងវិញនៃការដឹកជញ្ជូនឧស្ម័នតាមរយៈទឹកដីអ៊ុយក្រែន ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment