ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារទៅលើសិស្សដែលចូលរួមនៅព្រះវិហារនៃសាលាកាតូលិកក្នុងទីក្រុង Minneapolis កាលពីថ្ងៃពុធម្សិលមិញ ដោយបានសម្លាប់កុមារ ២ នាក់ និងរបួសមនុស្ស ១៧ នាក់ផ្សេងទៀត។ ក្រោយបើកការបាញ់ប្រហារ ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងផងដែរ។

អាជ្ញាធរមូលដ្ឋានបាននិយាយថា ជនរងគ្រោះមានអាយុពី ៨ឆ្នាំ ១០ឆ្នាំ ហើយ១៤នាក់ដែលរងរបួសក៏ជាកុមារផងដែរ។
គួររំលឹកថា សិស្សានុសិស្សបានប្រារព្ធពិធីបុណ្យមាឃបូជាលើកទីមួយនៃឆ្នាំសិក្សាថ្មីនៅម៉ោងប្រហែល ៨:៣០ ព្រឹក។ មេប៉ូលីស Minneapolis លោក Brian O’Hara បានពណ៌នាអំពីការវាយប្រហារនេះ ដោយបញ្ជាក់ថា ជនដៃដល់បានចូលទៅខាងក្រៅ ម្ខាងនៃអគារ ហើយបានចាប់ផ្តើមបាញ់កាំភ្លើងតាមបង្អួចព្រះវិហារ ឆ្ពោះទៅរកក្មេងៗដែលកំពុងអង្គុយនៅក្នុងពិធីអភិបូជា។លោកថា ខ្មាន់កាំភ្លើងមានទាំងកាំភ្លើងវែង កាំភ្លើងខ្លី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយការបាញ់ប្រហារមេប៉ូលិសបានបញ្ជាក់ថា អ្នកបាញ់នោះមានអាយុ ២៣ ឆ្នាំ ហើយគ្មានប្រវត្តិឧក្រិដ្ឋកម្មពីមុនមកទេ។ លោកបានបន្តថា អាជ្ញាធរជាច្រើនកំពុងស៊ើបអង្កេត ហើយពួកគេកំពុងស្វែងរកមូលហេតុក៏ដូចជាស្វែងរកលំនៅដ្ឋានពាក់ព័ន្ធនឹងការបាញ់ប្រហារ។
តាមកំណត់ត្រា ឆ្នាំនេះអំពើហិង្សាដោយប្រើកាំភ្លើងទ្រង់ទ្រាយធំកើតមានចំនួន ២៨៦។ ក្រុមស្រាវជ្រាវបានឲ្យដឹងថា ឧប្បត្តិហេតុបែបនេះបណ្តាលឲ្យមានជនរងគ្រោះដល់ស្លាប់យ៉ាងតិចបួននាក់ ដោយមិនរាប់បញ្ចូលអ្នកបាញ់ប្រហារ។
ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា សេតវិមាននឹងបន្តតាមដានស្ថានការណ៍នោះ៕

ដោយ៖ ពេជ្រ