នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើង នៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី និងមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ព្រមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បេក្ខជនបេក្ខនារី និងបេក្ខសាមណ ចំនួន១២២០អង្គ/នាក់ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ៕
Related posts
-
កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តន៍ការគ្រប់គ្រងសំរាម និងសំណល់រឹងនៅខេត្តកណ្តាល
អភិបាលរងខេត្តកណ្តាលលោក គ្រុយ ម៉ាឡែន នៅថ្ងៃនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តន៍គម្រោង ដើម្បីធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រ... -
ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ
ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត... -
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដឹកនាំកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការតម្រង់ទិសសម្រាប់គម្រោង “ការធ្វើបរិវត្តកម្មប្រព័ន្ធស្បៀងកម្ពុជាឲ្យកាន់តែមានចីរភាព បរិយាប័ន្ន និងធន់”
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម...