សោកស្ដាយ! ការប្រកួតនៅថ្ងៃស្អែករបស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង គ្មានវត្តមានខ្សែ​ប្រយុទ្ធ​ Pablo នោះទេ

ការ​ប្រកួត​ថ្ងៃ​ស្អែក​ជាមួយ​ក្លិប​ជើង​ខ្លាំង​របស់​ឥណ្ឌូណេស៊ី​ PSM Makassar ​ គឺ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ត្រូវ​អវត្តមាន​កីឡាករ​ខ្សែ​ប្រយុទ្ធសញ្ជាតិប្រេស៊ីល​ Pablo​ ​ ដោយ​សារ​តែ​មាន​បញ្ហា​របួស។

សូមជម្រាបថា ​ម្ចាស់ផ្ទះ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ នឹងបើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ ទទួលភ្ញៀវក្រុម PSM Makassar នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥​ស្អែកនេះ ​ ម៉ោង​៧:៣០យប់ ​​ ក្នុង​ពានរង្វាន់​ Asean​ Club Championship៕

Written by 

Related posts

Leave a Comment