ទីបំផុតរកឃើញកំហុសមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីម្នាក់នោះហើយ

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នេះកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា លោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ឈ្មោះ ស៉ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត មាកការពាក់ព័ន្ធនឹងការទទួលសំណូកជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៧គីឡូក្រាម និងល្បែងស៉ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៉ើបអង្កេតថែមទៀត។ ក្រោយការរកឃើញបទល្មើស ជនសង្ស័យទាំង២ រូបត្រូវបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ បន្តនិតិវិធី។

គួររំលឹកថានាយរង និងមន្ត្រីនៃកងអាវុធហត្ថខេត្តតាកែវទាំង៣នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ខណការឃាត់ខ្លួននោះធ្វើទ្បើងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើប្រទេស។ មន្ត្រីអាវុធហត្ថដែលត្រូវបាននាំខ្លួនយកមកសួរនាំ ទី១៖វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, ទី២៖អនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ និងទី៣៖អនុសេនីយ៍ត្រី ស៉ិន សុវណ្ណារិទ្ធ តួនាទីជំនួយការការិយាល័យគ្រឿងញៀនខេត្ត៕

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងដូចខាងក្រោម៖

Written by 

Related posts

Leave a Comment