រថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿងបានបើកចុះពីលើស្ពានកោះនរាយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូឌ្រីមសង់ពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសប្រុសម្នាក់រួមនិងស្រ្តីម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកទៅសង្រ្គោះ ភ្លាមៗនៅមន្ទីរពេទ្យ។ ចំណែកក្មេងប្រុសម្នាក់ទៀតដែលរួមដំណើរជាមួយក៏រងរបួសស្រាលផងដែរ។ ករណីនេះបានកើតទ្បើងកាលពីវេលាម៉ោង ៩នឹង៣០នាទីយប់ ត្រូវនិងថ្ងៃទី៥ខែមករា ឆ្នាំ២០២៥ នៅចំណុចគល់ស្ពានកោះនរា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕


