កប៉ាល់នេសាទជប៉ុនមួយគ្រឿងបានលិចនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតប្រទេសជប៉ុន។ មនុស្ស ២ នាក់ក្នុងចំណោម ២០ នាក់នៅលើទូកបានស្លាប់ហើយ ៣ នាក់ទៀតបានបាត់ខ្លួន។ មន្ត្រីឆ្មាំឆ្នេរសមុទ្រជប៉ុនបាននិយាយថា ពួកគេបានទទួលរបាយការណ៍ភ្លាមៗបន្ទាប់ពីម៉ោង ២ ទៀបភ្លឺនាថ្ងៃចន្ទថា មានកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងបានក្រឡាប់ប្រហែល ៣០ គីឡូម៉ែត្រភាគខាងកើតនៃកំពង់ផែ Kashima ខេត្ត Ibaraki ។
មនុស្ស ២០នាក់ រួមមានទាំងជនជាតិជប៉ុន និងឥណ្ឌូណេស៊ី បានជិះលើកប៉ាលឈ្មោះ Daihachi Ohamamaru ដែលលិចនោះមនុស្ស៣នាក់ក្នុងចំណោមពួកគេត្រូវបានគេធ្លាក់ចូលទៅក្នុងសមុទ្រ ។ចំណែក ១៧នាក់ ផ្សេងទៀតត្រូវបានជួយសង្គ្រោះ ហើយ ២នាក់ជាជនជាតិជប៉ុនបានស្លាប់។ កប៉ាល់នោះបានធ្វើដំណើរទៅកាន់សមុទ្រ ដើម្បីចាប់ត្រីសាឌីន ខណកប៉ាល់នោះត្រូវបានគេជឿថាបានលិចបន្ទាប់ពីវាក្រឡាប់៕
ដោយ៖ ពេជ្រ