ខេត្តក្រចេះ ៖ ដោយសារតែភ្លើងប្រច័ណ្ឌ បុរសជាប្តី បានយកកូនកាំបិត អា.ករប្រពន្ធរហូត ស្លាប់។ ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ ២០២៥ នៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូងខេត្តក្រចេះ។ ក្រោយធ្វើសកម្មភាពបុរសជាប្ដីបានជិះម៉ូតូរត់គេចខ្លួន ហើយទៅបញ្ចប់ជីវិតខ្លួនឯងដោយចង ក តាមក្រោយ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងអំពើឃាតកម្មនេះឈ្មោះ ទេស ម៉ានីន ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែកជនសង្ស័យឈ្មោះ ខ្នា និត ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្ររកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ៕




