Scholz បដិសេធផែនការជួបលោក Putin ដែលសភាអាល្លឺម៉ង់​ អះអាង

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានច្រានចោលការលើកឡើងរបស់សមាជិកសភា លោក Roderich Kiesewetter មកពីសហភាពប្រជាធិបតេយ្យគ្រីស្ទាន (CDU) ដែលថា ប្រមុខរដ្ឋាភិបាលក្រុងប៊ែកឡាំង អាចនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ ក្នុងពេលឆាប់ៗនេះ។

លោក Scholz បានប្រាប់អ្នកយកព័ត៌មានមុនកិច្ចប្រជុំរបស់ការិយាល័យគណបក្សសង្គមប្រជាធិបតេយ្យ (SDP) នៅទីក្រុងប៊ែរឡាំងថា នេះគឺជាការអះអាងមិនពិត។

 ​លោក Scholz ​ខឹង​សម្បារ​ចំពោះ​ការ​លើកឡើង​របស់​អ្នក​តំណាង​រាស្ត្រ​រូបនេះ ថាជាផែនការដែលមិនធ្លាប់ បានគិតទុកមុន ។

លោក Scholz ក៏បានបញ្ជាក់ច្បាស់ៗថា ការសន្ទនាតាមទូរស័ព្ទ ឬផ្ទាល់ណាមួយជាមួយលោក Putin គឺលុះត្រាតែចាំបាច់។ 

ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានបដិសេធការអះអាង ចំពោះផែនការជួបប្រជុំនេះផងដែរ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment