លិចកប៉ាល់នេសាទនៅភាគខាងកើតប្រទេសជប៉ុន បណ្តាលឲ្យមនុស្សស្លាប់ និងបាត់ខ្លួន

កប៉ាល់នេសាទជប៉ុនមួយគ្រឿងបានលិចនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតប្រទេសជប៉ុន។ មនុស្ស ២ នាក់ក្នុងចំណោម ២០ នាក់នៅលើទូកបានស្លាប់ហើយ ៣ នាក់ទៀតបានបាត់ខ្លួន។ មន្ត្រីឆ្មាំឆ្នេរសមុទ្រជប៉ុនបាននិយាយថា ពួកគេបានទទួលរបាយការណ៍ភ្លាមៗបន្ទាប់ពីម៉ោង ២ ទៀបភ្លឺនាថ្ងៃចន្ទថា មានកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងបានក្រឡាប់ប្រហែល ៣០ គីឡូម៉ែត្រភាគខាងកើតនៃកំពង់ផែ Kashima ខេត្ត Ibaraki ។

មនុស្ស ​២០​នាក់ រួម​មានទាំង​ជនជាតិ​ជប៉ុន និង​ឥណ្ឌូណេស៊ី បាន​ជិះ​លើ​កប៉ាលឈ្មោះ Daihachi Ohamamaru ដែលលិចនោះមនុស្ស៣នាក់​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​បាន​គេ​ធ្លាក់ចូល​ទៅ​ក្នុង​សមុទ្រ ​។ចំណែក ១៧​នាក់ ​ផ្សេង​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​ ២នាក់​ជា​ជនជាតិ​ជប៉ុន​បាន​ស្លាប់។ កប៉ាល់នោះបានធ្វើដំណើរទៅកាន់សមុទ្រ ដើម្បីចាប់ត្រីសាឌីន ខណកប៉ាល់នោះត្រូវបានគេជឿថាបានលិចបន្ទាប់ពីវាក្រឡាប់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment