ពូ ទីន៖ រុស្ស៊ី នឹងសម្រេចបាននូវជ័យជំនះក្នុងជម្លោះអ៊ុយក្រែន នៅឆ្នាំ ២០២៥

លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានថ្លែងថា ព្រះគឺនៅជាមួយប្រទេសរុស្ស៊ីជាដរាប ហើយលោកក៏បង្ហាញទំនុកចិត្តថា ទីក្រុងម៉ូស្គូនឹងឈ្នះនៅក្នុងជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែន នាឆ្នាំ២០២៤នេះ។ លោកពូទីនបានថ្លែងបែបនេះជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៃក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលអឺរ៉ាស៊ី (SEEC) នៅ St.។

នៅពេលអ្នកសារព័ត៌មានសួរថាតើគាត់ជឿថាជម្លោះអ៊ុយក្រែននឹងបញ្ចប់នៅឆ្នាំ ២០២៥ ជាមួយនឹងជ័យជម្នះរបស់រុស្ស៊ីដែរឬទេ? គាត់បានឆ្លើយថា“ខ្ញុំជឿលើព្រះ,  ហើយព្រះជាម្ចាស់គង់នៅជាមួយយើង ហើយយើងនឹងឈ្នះ ឈ្នះនៅឆ្នាំ២០២៥។

  លោកក៏បានច្រានចោលផងដែររបាយការណ៍ដែលថាសហរដ្ឋអាមេរិកគ្រោងនឹងស្នើឱ្យ “បង្កក” ជម្លោះនៅតាមជួរមុខបច្ចុប្បន្នជាថ្នូរនឹងការពន្យារពេលសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូ។លោកពូទីនបាននិយាយថាការពន្យារពេលបែបនេះត្រូវបានស្នើឡើងជាលើកដំបូងដោយប្រធានាធិបតីផុតអាណត្តិលោក Joe Biden ក្នុងឆ្នាំ ២០២១។ លោកបន្ថែមថា សហរដ្ឋអាមេរិកក៏ត្រូវបានគេប្រាប់នៅពេលនោះដែរថា កិច្ចព្រមព្រៀងបែបនេះនឹងមិនអាចទទួលយកបានសម្រាប់ទីក្រុងម៉ូស្គូនោះទេ។

  លោកពូទីនបានលើកទ្បើងថា “យើងក៏កំពុងព្យាយាមបញ្ចប់ជម្លោះផងដែរ” ដោយលោកសង្កត់ធ្ងន់ថា “គោលដៅលេខមួយរបស់រុស្ស៊ីសម្រាប់ឆ្នាំ ២០២៥ គឺការទទួលបានជ័យជំនះនៅលើសមរភូមិប្រតិបត្តិការយោធា។

    លោកប្រធានាធិបតីពូ ទីន បានឲ្យដឹងថា “យើងជឿជាក់ថាយើងនឹងទទួលបានជោគជ័យនៅជួរមុខ និងសម្រេចបាននូវគោលបំណងរបស់យើងក្នុងវិស័យសេដ្ឋកិច្ច ក៏ដូចជាការដោះស្រាយបញ្ហាសង្គម បញ្ហាសន្តិសុខយោធា និងសន្តិសុខក្នុងន័យទូលំទូលាយបំផុតនៅឆ្នាំនោះហើយ​យើង​នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​តាម​ផែនការ​របស់​យើង”។

  ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានប្តេជ្ញាចរចាបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការចូលកាន់តំណែង ខណៈពេលដែលគាត់បានបដិសេធមិនពិភាក្សាអំពីចំណុចជាក់លាក់ណាមួយនៃសំណើរបស់គាត់ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានដកស្រង់ប្រភពអនាមិកជាច្រើនដោយនិយាយថាវាអាចពាក់ព័ន្ធនឹងមាន “ការបង្កក” ជម្លោះជាមួយភាគីនីមួយៗក្នុងការរក្សាទឹកដីដែលខ្លួនគ្រប់គ្រងនាពេលបច្ចុប្បន្ននេះ។ យ៉ាងណាក៏ដោយទាំងក្រុងម៉ូស្គូ និងក្រុងគៀវ បានច្រានចោលគំនិតនៃបទឈប់បាញ់ណាមួយដោយគ្មានលក្ខខណ្ឌ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment