ទួរគី ៖ ទឹកដីស៊ីរីមិនអាចជាកន្លែងសម្រាប់ក្រុមភេរវករ PKK/YPG ជ្រកពួននោះទេ

រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានថ្លែងថា “ខណនេះមិនមែនជាពេលវេលាដែលត្រូវរង់ចាំមើលនោះទេ តែយើងត្រូវតែចាត់វិធានការចំពោះក្រុមភេរវករ PKK/YPG ហើយបូរណភាពទឹកដីនៃប្រទេសស៊ីរីគឺមិនមែនជា កន្លែងសម្រាប់ពួកភេរវករPKK/YPG នោះទ្បើយ។  លោករដ្ឋមន្ត្រីទួរគីបានថ្លែងបែបនោះកាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយលោក Ahmed al Sharaa មេដឹកនាំ​នៃ​រដ្ឋបាល​ស៊ីរី​ថ្មី​ក្នុង​រដ្ឋធានី​ដាម៉ាស់។

លោកបញ្ជាក់ថា អង្គការភេរវករនេះកំពុងកាន់កាប់ទឹកដីមួយចំបួនរបស់ប្រជាជនស៊ីរី និងលួចធនធានធម្មជាតិរបស់ពួកគេ ហើយនៅក្នុងកិច្ចប្រជុំថ្ងៃនេះ ខ្ញុំបានឃើញម្តងទៀតថាតើប្រជាជនស៊ីរីមានការប្តេជ្ញាចិត្តយ៉ាងណាក្នុងការប្រយុទ្ធប្រឆាំងនឹង PKK/YPG ។ លោកសង្កត់ធ្ងន់ថា PKK/YPG ត្រូវតែរំលាយខ្លួនឯងឱ្យបានឆាប់តាមដែលអាចធ្វើបាន។

ដោយបង្ហាញពីក្តីសង្ឃឹមថាដំណើរទស្សនកិច្ចរបស់លោកនឹងលើកទឹកចិត្តដល់ទំនាក់ទំនងកម្រិតខ្ពស់ពីប្រទេសផ្សេងទៀតផងដែរនោះ លោក Fidan បានជំរុញឱ្យប្រទេសអារ៉ាប់ ក៏ដូចជាសហគមន៍ពិភពលោកទាំងមូលចូលរួមជាមួយរដ្ឋបាលថ្មីនៅក្នុងប្រទេសស៊ីរី។លោក​បាន​បញ្ជាក់បន្ថែម​ថា រយៈពេល​ដ៏​ខ្មៅ​ងងឹត​បំផុត​របស់​ស៊ីរី​គឺ​ត្រូវ​បាន​បញ្ចប់ ហើយ​ថ្ងៃ​ល្អ​ជាង​មុន​នឹង​មានសម្រាប់ប្រជាជនស៊ីរី។

លោក Bashar al-Assad ដែលជាមេដឹកនាំប្រទេសស៊ីរី អស់រយៈពេលជិត ២៥ ឆ្នាំ បានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីក្រុមប្រឆាំងរដ្ឋាភិបាលបានកាន់កាប់ទីក្រុង​ Damascus ​កាលពីថ្ងៃទី ៨ខែធ្នូ ដោយបញ្ចប់របប Baath Party ដែលកាន់អំណាចតាំងពីឆ្នាំ ១៩៦៣ ។ ការកាន់កាប់នេះបានធ្វើឡើងបន្ទាប់ពីអ្នកប្រយុទ្ធ Hayat Tahrir al-Sham បានដណ្តើមយកទីក្រុងសំខាន់ៗនៅក្នុងការវាយលុកដែលមានរយៈពេលតិចជាងពីរសប្តាហ៍។

សូមជម្រាបថា ជាមួយនឹងការបណ្តេញលោក Assad ចេញពីអំណាចក្រុមភេរវករ PKK/YPG ក៏បាននិងកំពុងស្វែងរកការបង្កអស្ថិរភាព ក្នុងប្រទេសស៊ីរី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment