ក្រុមខេត្តស្វាយរៀង បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ ក្រោយវាយបកយកឈ្នះក្រុមបាល់ទះក្រសួងមហាផ្ទៃវិញ ដោយលទ្ធផល ៣សិតទល់នឹង២ កាលពីយប់មិញ។
ការប្រកួតពីរសិតដំបូង ក្រុមក្រសួងមហាផ្ទៃធ្វើបានយ៉ាងល្អឥតខ្ចោះដោយឈ្នះ២៥-២៣ និង២៥-១៥ ប៉ុន្តែ៣សិនចុងក្រោយ ក្រុមខេត្តស្វាយរៀងបានវាយបកយកឈ្នះដោយពិន្ទុ ២៥-២០, ២៦-២៤ និង១៨-១៦ ដើម្បីក្លាយជាម្ចាស់ជើងឯកប្រចាំឆ្នាំអមដោយប្រាក់រង្វាន់៥០លានរៀល៕