Update៖ ស្លាប់ និងរងរបួស កើនឡើងដល់ជាង ៩០ នាក់ ក្នុងករណីរថយន្តបើកបុកចូលផ្សារបុណ្យណូអែល

អាជ្ញាធរ បានបញ្ជាក់ចុងក្រោយពីចំនួនមនុស្សស្លាប់ ១១ នាក់ និង ៨០ នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍រថយន្ត​បើកបុករះចូលផ្សារបុណ្យ​ណូអែល​ ក្នុង​ប្រទេស​អាល្លឺម៉ង់ ។

កាលពី ៨ ឆ្នាំមុន ក៏ធ្លាប់មានជនអន្តោរប្រវេសន៍ម្នាក់ទំនងជាមានទំនាក់ទំនងជាមួយសាសនាអ៊ីស្លាម បានបើករថយន្តបុកចូលទៅក្នុងផ្សារបុណ្យណូអែលស្ថិតនៅទីក្រុងប៊ែរឡាំង ដោយសម្លាប់មនុស្ស ១២ នាក់ នេះដូចគ្នា ។

បើតាមអាជ្ញាធរក្នុងតំបន់ បានកត់សម្គាល់ថា នេះអាចជាករណីចេតនាបង្កអំពើភេរវកម្មមួយ ដែលទាមទារឲ្យមានការស៊ើបអង្កេតដោយយកចិត្តទុកដាក់ ៕

គួរបញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃ​ទី​ ២០ ខែ​ធ្នូ មានរថយន្ត BMW ពណ៍ខ្មៅមួយ​គ្រឿង​ បាន​បើក​បុក​ហ្វូង​មនុស្ស​នៅ​ផ្សារ​ណូអែល ខណមន្ត្រី​នៅ​រដ្ឋ Saxony-Anhalt ភាគ​ខាងកើត​ប្រទេស​អាល្លឺម៉ង់​ជឿ​ថា ការ​វាយ​ប្រហារ​នេះ​ជា​សកម្មភាព​ភេរវជន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment