អាជ្ញាធរ បានបញ្ជាក់ចុងក្រោយពីចំនួនមនុស្សស្លាប់ ១១ នាក់ និង ៨០ នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍រថយន្តបើកបុករះចូលផ្សារបុណ្យណូអែល ក្នុងប្រទេសអាល្លឺម៉ង់ ។

កាលពី ៨ ឆ្នាំមុន ក៏ធ្លាប់មានជនអន្តោរប្រវេសន៍ម្នាក់ទំនងជាមានទំនាក់ទំនងជាមួយសាសនាអ៊ីស្លាម បានបើករថយន្តបុកចូលទៅក្នុងផ្សារបុណ្យណូអែលស្ថិតនៅទីក្រុងប៊ែរឡាំង ដោយសម្លាប់មនុស្ស ១២ នាក់ នេះដូចគ្នា ។
បើតាមអាជ្ញាធរក្នុងតំបន់ បានកត់សម្គាល់ថា នេះអាចជាករណីចេតនាបង្កអំពើភេរវកម្មមួយ ដែលទាមទារឲ្យមានការស៊ើបអង្កេតដោយយកចិត្តទុកដាក់ ៕
គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី ២០ ខែធ្នូ មានរថយន្ត BMW ពណ៍ខ្មៅមួយគ្រឿង បានបើកបុកហ្វូងមនុស្សនៅផ្សារណូអែល ខណមន្ត្រីនៅរដ្ឋ Saxony-Anhalt ភាគខាងកើតប្រទេសអាល្លឺម៉ង់ជឿថា ការវាយប្រហារនេះជាសកម្មភាពភេរវជន៕

ដោយ៖ ពេជ្រ