សហគ្រិនអាមេរិក លោក Elon Musk បានថ្លឹងថ្លែងក្នុងឧប្បត្តិហេតុរថយន្តបុករះដែលសម្លាប់មនុស្ស និងរងរបួសជាច្រើននាក់ កាលពីថ្ងៃសុក្រ នៅផ្សារបុណ្យណូអែល ក្នុងទីក្រុង Magdeburg ប្រទេសអាល្លឺម៉ង់។
លោក Musk បានបង្ហោះនៅលើបណ្ដាញសង្គម X បន្ទាប់ពីមានការសង្ស័យជាអំពើភេរវកម្មថា អធិការបតីអាល្លឺម៉ង់ លោក Olaf] Scholz គួរតែលាលែងពីតំណែងភ្លាមៗ ហើយថាលោក គ្មានសមត្ថភាព។
គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី ២០ ខែធ្នូ រថយន្ត BMW ពណ៍ខ្មៅមួយគ្រឿង បានបើកបុកហ្វូងមនុស្សនៅផ្សារណូអែល ខណមន្ត្រីនៅរដ្ឋ Saxony-Anhalt ភាគខាងកើតប្រទេសអាល្លឺម៉ង់ជឿថា ការវាយប្រហារនេះជាសកម្មភាពភេរវជន៕
ដោយ៖ ពេជ្រ