មន្ត្រីជំនាញរ៉ែថាមពលខេត្ត ចុះបង្ក្រាបគ្រឿងចក្រចូលកាយយកអាចម៍ដីពុំស្របច្បាប់ ឲ្យក្រុមហ៊ុន វ៉ាន់ទ្រីគា ដែលដេញថ្លៃសាងសង់ផ្លូវបេតុងមូលនិធិឃុំសង្កាត់អាណត្តិទី៤ក្នុងស្រុកកូនមុំ

ខេត្តរតនគិរី÷ គ្រឿងចក្រម៉ាកអេស្កវ៉ាទ័រ១គ្រឿង រងការចាប់និងបង្ក្រាបពីមន្ត្រីជំនាញរ៉ែថាមពល ភ្លាមៗខណ:គេរកឃើញថា គ្រឿងចក្រនេះចូលទៅសម្ងំធ្វើសកម្មភាពជីកកកាយយកអាចម៍ដីបំរើឲ្យក្រុមហ៊ុនផង និងចល័តចេញមកលក់ធ្វើអាជីវកម្ម ដោយគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវផង។

ការចុះបង្ក្រាបនិងរឹបអូសយកគ្រឿងចក្រខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចដីចម្ការឈ្មោះសេរិ(ភ្លេងការ)ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

កម្លាំងជំនាញនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានចូលរួមសហការជាមួយមន្ត្រីនៃមន្ទីររ៉ែនិងថាមពលខេត្ត កម្លាំងអធិការនគរបាលស្រុកកូនមុំ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំត្រពាំងក្រហម។

ធ្វើការចុះបង្ក្រាបការជីកដីដោយគ្មានច្បាប់អនុញ្ញាតិដែលប្រព្រឹត្តទៅនៅចំណុចនិយាមការលេខ 48P06834971499488 ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហមស្រុកកូនមុំ ខេត្តរតនគិរី។ និងធ្វើការដកហូតគ្រឿងចក្រ១គ្រឿងម៉ាក អេស្កាវ៉ាទ័រ ពណ៌លឿង នាំយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំត្រពាំងក្រហម រង់ចាំដោះស្រាយតាមនីតិវិធីបន្ត។

ឈ្មោះ សេរិ (ភ្លេងការ) ជាម្ចាស់ដីបានអះអាងនៅថ្ងៃទី១៥ វិច្ចិកានេះបានឲ្យដឹងថា លោកបានបរិច្ចាកដីទៅឲ្យឃុំត្រពាំងក្រហមរហូតដល់១៥០ឡានប៊ែនដឹកដី ឯណោះ ដោយលោកនឹកឃើញថា យកដីនេះទៅអភិវឌ្ឈន៍ក្នុងមូលដ្ឋានភូមិ,ឃុំរបស់ខ្លួនរស់នៅ។

លោកបានបន្តថា នៅថ្ងៃមួយនោះទាំងមេឃុំទាំងក្រុមប្រឹក្សាឃុំត្រពាំងក្រហម អញ្ចើញលោកទៅជួបចចារសុំដីដើម្បីមកចាក់ស្មាៗផ្លូវបេតុងរបស់ក្រុមហ៊ុន វ៉ាន់ទ្រីគា សាងសង់ផ្លូវបេតុង ប្រវែងសរុប ១០៦០ម៉ែត្រ ដែលដេញថ្លៃបានគម្រោងមូលនិធិឃុំឆ្នាំ២០២៥នេះ តែជាអកុសល មិននឹកស្មានថា មានបញ្ហារវល់នាំទុកដល់រូបលោកបែបនេះទៅវិញ។ ទាំងលោកពុំបានទទួលកម្រៃដោយសារដីសូម្បីតែ១រៀលលុយខ្មែរនោះ។

លោក ពេជ្រ គឹមហ័រ ជំទប់ទី១ឃុំត្រពាំងក្រហម នៅល្ងាចថ្ងៃទី១៥វិច្ចិកាដដែលនេះបានបញ្ចាក់ឲ្យដឹងថា ពិតជាមានការឯកភាពទាំងអស់គ្នាក្នុងឃុំត្រពាំងក្រហម ដើររកសុំដីពលរដ្ឋឲ្យក្រុមហ៊ុន វ៉ាន់ទ្រីគា ចាក់ស្មាទាំងសងខាង សាងសង់ផ្លូវបេតុងប្រវែង១០៦០ម៉ែត្រនោះពិតមែន លោកទទួលស្គាល់ថា  ធ្វើខុសនិតិវិធីពុំបានស្នើសុំច្បាប់ទម្លាប់ ច្រកចេញចូលតែមួយពីសាលាស្រុកកូនមុំនោះប៉ុណ្ណោះ។

ពាក់ព័ន្ធគម្រោងមូលនិធិឃុំសង្កាត់រួមទូទាំងប្រទេសកម្ពុជា លោក អ៊ូ ឈូវិន មន្ត្រីបច្ចេកទេសលទ្ធកម្ម ប្រចាំស្រុកកូនមុំ នៅល្ងាចថ្ងៃទី១៥ ខែវិច្ចិកាដដែលបានឲ្យដឹងថា ជាទូទៅ ក្រុមហ៊ុនទាំងអស់ បានជោគជ័យនៃការចូលដេញថ្លៃ គឺម៉ៅការសាងសង់សម្ភារទាំងស្រុង ចំណែកខុសគេតែស្រុកកូនមុំ មួយក្នុងឃុំត្រពាំងក្រហមនេះ គេសង្កេតឃើញនៅចុងឆ្នាំ២០២៥នេះ ទៅជាអ្នកម៉ៅការ ម៉ៅការទាំងសម្ភារផង ពលកម្មផង ឬមួយជាឃុំគំរូ  ថ្មីថ្មោងទើបដេញថ្លៃគម្រោងមូលនិធិ ទើបអស់លោកមន្ត្រីៗក្នុងឃុំពុំទាន់សុីជម្រៅ តាមនិតិវិធី៕

Written by 

Related posts

Leave a Comment