​ន័រវែស ​កក់កៅអី​លេង World Cup ​ជាលើកដំបូងក្នុងរយៈពេល ២៨ ឆ្នាំ

ក្រុមជម្រើសជាតិន័រវែស បានកក់កៅអីឡើងលេង World Cup 2026 ជាលើកដំបូងក្នុងរយៈពេល ២៨ ឆ្នាំ​ ទទួលជ័យជម្នះលើក្រុមជម្រើសជាតិអ៊ីតាលី ដោយលទ្ធផល ៤-១ ក្នុងថ្ងៃបិទពូលកាលពីយប់មិញ។

ការទទួលជ័យជម្នះលើកអ៊ីតាលី ធ្វើឲ្យន័រវែសបញ្ចប់ក្នុងតំណែងលេខ១ ប្រចាំពូល I ក្រោយលេង ៨ប្រកួត ​និងបានឡើងទៅលេងជុំចុងក្រោយវគ្គចែកពូល ៤៨​ក្រុមផងដែរ ស្របពេល​ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលី បង្ខំចិត្តលេងជម្រុះជុំទី២ ប្រចាំតំបន់បន្តទៀត ដើម្បីប្រជែងកៅអីឡើងទៅលេង World Cup 2026 ​ផងដែរ។

សូមជម្រាបថា នេះការបង្ហាញខ្លួនលើកទី៤ របស់ន័រវែស ផងដែរនៅ World Cup នៅចន្លោះឆ្នាំ១៩៣៨ ១៩៩៤ និងឆ្នាំ១៩៩៨ ដោយមានខ្សែប្រយុទ្ធ Erling Haaland រកបាន ១៦គ្រាប់ច្រើនជាងគេផងដែរពីវគ្គជម្រុះនេះ៕ ​

Written by 

Related posts

Leave a Comment