​កងពលតូចដឹកជញ្ជូនលេខ៩៩ ប្រជុំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ទាំងក្នុងតំបន់ និងអន្តរជាតិ ជូនដល់អង្គភាពចំណុះ

នៅព្រឹកថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ជំនួសមុខជូនឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗទាំងក្នុងតំបន់ និងអន្តរជាតិជូនដល់មេបញ្ជាការរង នាយការិយាល័យ មេបញ្ជាការវរសេនាតូចទាំង៣ និងមេបញ្ជាការកងអនុសេនាធំទាំង៤ ចំណុះកងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីបន្តផ្សព្វផ្សាយជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី បានពាំនាំប្រសាសន៍ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បញ្ជាក់ទៅកាន់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវ ពង្រឹង គោលជំហរ ជាតិនិយម ត្រូវហ៊ាន លះបង់ក្នុងការការពារជាតិ បូរណភាពទឹកដីមិនត្រូវឲ្យខ្មាំងសត្រូវ ណាមកឈ្លានពានបានឡើយ ។ យើងទាំងអស់គ្នាត្រូវ ស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលតំកល់ផលប្រយោជន៍ ជាតិ និងប្រជាជនជាធំ ដោយគិតគូរដល់សុខសុវត្ថិភាព សន្ដិភាពជាតិ និងប្រជាជនជារួម។

ឧត្តមសេនីយ៍ត្រី មេបញ្ជាការរង បានដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បី ការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សា  សុខសន្ដិភាពជូនប្រជាជន ត្រៀម ខ្លួនក្នុងការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ឲ្យទទួលបាន ជោគជ័យនិងមានប្រសិទ្ធិភាពខ្ពស់៕

Written by 

Related posts

Leave a Comment