លោក​អភិសន្តិបណ្ឌិត​ ស​ សុខា​ សំណេះសំណាល និងប្រគល់អំណោយជូន​ជន​ភៀសសឹក បន្ទាយមានជ័យ​

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ លោក​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបកនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងលោកជំទាវ​  ព្រមទាំងប្រតិភូក្រសួងមហាផ្ទៃ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនលោកយាយ លោកតា ពុកម៉ែ អ៊ំពូមីងមា បងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានភៀសខ្លួន ចេញពីតំបន់ជម្លោះព្រំដែន កម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅភូមិសាស្ត្រកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែរ ស្លាប់ ១នាក់ និងរបួស ៣នាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

អំណោយប្រគល់ជូនបងប្អូនជនភៀសសឹក រួមមាន៖

– ថវិកា ចំនួន ២០លានរៀល

– អង្ករ ចំនួន ៥តោន

– មីកញ្ចប់ ចំនួន ២៥កេសធំ

– ត្រីខកំប៉ុង ចំនួន ៤៥កេស

– គុយទាវកញ្ចប់ ចំនួន ២៥កេសធំ

– តង់ ចំនួន ៣០០តង់

– ខ្ទឹមស ចំនួន ១០០គីឡូក្រាម

– ទឹកបរិសុទ្ធកម្ពុជា ចំនួន ៥០កេស

– ទឹកបរិសុទ្ធហាយ-តិច ចំនួន ២៥ធុង

– ភេសជ្ជៈ ចំនួន ៥០កេស

– ពងមាន់ ចំនួន ៣៥កេស

– សាច់ជ្រូកកំប៉ុង ចំនួន ៣៥កេស

– ខសាច់មាន់កំប៉ុង ចំនួន ២០កេស

– ទឹកសណ្ដែកសៀងលាយសូកូឡា ចំនួន ១៥០កេស

– ទឹកមៀនក្រហម ចំនួន ៥០កេស

– ឃីត ចំនួន ២ ០០០កញ្ចប់

– ទឹកបរិសុទ្ធ ចំនួន ១ ០០០យួរ ផងដែរ៕

Written by 

Related posts

Leave a Comment