បន្ទាយមានជ័យ ៖ព្រឹកថ្ងៃទី ១៧ វិច្ឆិកា ២០២៥ លោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ ព្រមទាំងប្រតិភូក្រសួងមហាផ្ទៃ បាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ ប្រគល់ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យនិងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ពិសេសបន្តទុកចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាក ឬគ្រោះអាសន្នផ្សេងៗ។
ជាមួយគ្នានេះ ក៏បានឧបត្ថម្ភថវិកា ចំនួន ៥០លានរៀល ដល់គណៈបញ្ជាការសមរភូមិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ តាមរយៈនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈបញ្ជាការ។
អំណោយប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ រួមមាន៖
១. ថវិកា ចំនួន ២០លានរៀល
២. អង្ករ ចំនួន ៥តោន
៣. មីកញ្ចប់ ចំនួន ២៥កេសធំ
៤. ត្រីខកំប៉ុង ចំនួន ៤៥កេស
៥. គុយទាវកញ្ចប់ ចំនួន ២៥កេសធំ
៦. ខ្ទឹមស ចំនួន ១០០គីឡូក្រាម
៧. ទឹកបរិសុទ្ធកម្ពុជា ចំនួន ៥០កេស
៨. ទឹកបរិសុទ្ធហាយ-តិច ចំនួន ២៥ធុង
៩. ភេសជ្ជៈ ចំនួន ៥០កេស
១០. ពងមាន់ ចំនួន ៣៥កេស
១១. សាច់ជ្រូកកំប៉ុង ចំនួន ៣៥កេស
១២. ខសាច់មាន់កំប៉ុង ចំនួន ២០កេស
១៣. ទឹកសណ្ដែកសៀងលាយសូកូឡា ចំនួន ១៥០កេស
១៤. ទឹកមៀនក្រហម ចំនួន ៥០កេស។
អំណោយប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមមាន៖
១. ថវិកា ចំនួន ២០លានរៀល
២. អង្ករ ចំនួន ៥តោន
៣. អាវក្លែងភេទ ចំនួន ១ ០០០អាវ
៤. តង់ក្លែងភេទ ចំនួន ១ ០០០តង់
៥. ម៉ាសសុវត្ថិភាពខ្នាតធំ ចំនួន ២០០ឈុត
៦. មីកញ្ចប់ ចំនួន ២៥កេសធំ
៧. ត្រីខកំប៉ុង ចំនួន ៤៥កេស
៨. គុយទាវកញ្ចប់ ចំនួន ២៥កេសធំ
៩. ខ្ទឹមស ចំនួន ១០០គីឡូក្រាម
១០. ទឹកបរិសុទ្ធកម្ពុជា ចំនួន ៥០កេស
១១. ទឹកបរិសុទ្ធហាយតិច ចំនួន ២៥ធុង
១២. ភេសជ្ជៈ ចំនួន ៥០កេស
១៣. ពងមាន់ ចំនួន ៣៥កេស
១៤. សាច់ជ្រូកកំប៉ុង ចំនួន ៣៥កេស
១៥. ខសាច់មាន់កំប៉ុង ចំនួន ២០កេស
១៦. ទឹកសណ្ដែកសៀងលាយសូកូឡា ចំនួន ១៥០កេស
១៧. ទឹកមៀនក្រហម ចំនួន ៥០កេស៕





