គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺនៅសល់២០ថ្ងៃទៀតប៉ុណ្ណោះ ក្រុមតំណាងកម្ពុជា ព្រះរាជខ័នស្វាយរៀង នឹងត្រូវប៉ះក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup 2025/2026 (Group B) ដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ | ពហុកីឡដ្ឋានជាតិ មរតកតេជោ | ម៉ោង ៧ យប់។
សូមជម្រាបថា ការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup 2025/2026 ព្រះរាជខ័នស្វាយរៀង ឆ្លងកាត់២ប្រកួតរួចមកហើយ ដោយឈ្នះក្រុមវៀតណាម Nam Dinh ២-០ និងស្មើជាមួយក្រុមសិង្ហបុរី Lion City Sailors ១-១ មាន៤ពិន្ទុ ដោយឈរលេខ២ បណ្ដោះអាសន្នក្នុងពូល B ៕


