សល់​ ២០ថ្ងៃទៀត ព្រះរាជខ័នស្វាយរៀង នឹងប៉ះក្រុមខ្លាំងម៉ាឡេស៊ី ក្នុងពាន Shopee Cup

គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺនៅសល់២០ថ្ងៃទៀតប៉ុណ្ណោះ​ ក្រុមតំណាងកម្ពុជា ព្រះរាជខ័នស្វាយរៀង នឹងត្រូវប៉ះក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC ក្នុងពានរង្វាន់​ ASEAN Club Championship Shopee Cup 2025/2026 (Group B) ដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ | ពហុកីឡដ្ឋានជាតិ មរតកតេជោ  | ម៉ោង ៧ យប់។

សូមជម្រាបថា ការប្រកួតពានរង្វាន់​ ASEAN Club Championship Shopee Cup 2025/2026  ព្រះរាជខ័នស្វាយរៀង ឆ្លងកាត់២ប្រកួតរួចមកហើ​យ ​ ដោយឈ្នះក្រុមវៀតណាម Nam Dinh ២-០ និងស្មើជាមួយក្រុមសិង្ហបុរី Lion City Sailors ​១-១ មាន៤ពិន្ទុ ដោយឈរលេខ២ បណ្ដោះអាសន្នក្នុងពូល B ៕ 

Written by 

Related posts

Leave a Comment