ប្រាសាទព្រះគោបែរមុខទៅទិសខាងកើត ស្ថិតនៅក្នុងបរិវេណនៃអតីតរាជធានីហរិហរល័យនាសម័យបុរាណ។ សព្វថ្ងៃនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៃតំបន់រលួស។អ្នកទេសចរអាចឃើញលក្ខណះពិសេសនិងប្លែកគ្នាអំពីស្ថាបត្យកម្មនៃប្រាសាទព្រះគោ តាមរយះសំណង់អំពីឥដ្ឋ ថ្មភក់និងថ្មបាយក្រៀម។ តាមសិលាចារឹកលេខ K-៧១៣ ប្រាសាទព្រះគោ មានឈ្មោះដើមជាភាសាសំស្រ្តឹត “ បរមេស្វរៈ” កសាងឡើងនៅក្នុងឆ្នាំ៨៧៩នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១។




