កាលពីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ និងជាប្រធានប្រតិភូ បានដឹកនាំក្រុមជម្រើសជាតិ លើប្រភេទកីឡាហែលទឹកពាក់ជើងទា ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី។
សមាសភាពចូលរួមមាន៖
១. លោក ហែម គិរី ប្រធានប្រតិភូដឹកនាំ
២. លោក ហែម ថុនពន្លឺ គ្រូបង្វឹក
៣. លោក លឹម កែវឧត្តម គ្រូជំនួយ
៤. កញ្ញា កាំង មុយនីន កីឡាការិនី
៥. កញ្ញា ឃឺន ប៊ុនពេជ្រមរកត កីឡាការិនី
៦. លោក លឹម សុខវឌ្ឍន៍នន្ទ កីឡាករ
៧. លោក ឆោម ច័ន្ទថន កីឡាករ
៨. លោក ទួន ទិត្យសត្យា កីឡាករ
៩. លោក លឹម នរវិទូ កីឡាករ៕

