រដ្ឋមន្ត្រីក្រសួងវប្បធម៌ទទួលជួបផលិតករភាពយន្តមកពីប្រទេសបារាំងលើគម្រោងផលិតភាពយន្តឯកសារផ្តោតសំខាន់លើសក្តានុពល និងការរីកចម្រើននៅកម្ពុជា

នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនលោក Michael Damon និងលោក Yves Deria ផលិតករភាពយន្តមកពីប្រទេសបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើគម្រោងរៀបចំថតភាពយន្តឯកសារនៅកម្ពុជាដែលផ្តោតសំខាន់លើសក្តានុពល និងការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ដែលក្នុងនោះរួមមាន វិស័យវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច ជាដើម។

នៅក្នុងជំនួបពិភាក្សានាឱកាសនេះ ក្រុមផលិតករបារាំងបានសម្តែងការកោតសរសើរ ចំពោះភាពសម្បូរបែបនៃវប្បធម៌កម្ពុជា និងបានថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីចំពោះការផ្តល់ព័ត៌មានបានគ្រប់ជ្រុញជ្រោយ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងខ្លឹមសារនៃការផលិតភាពយន្តឯកសារនេះនៅប្រទេសកម្ពុជា។

 លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីស្វាគមន៍ និងត្រៀមសហការក្នុងការផលិតភាពយន្តឯកសារនេះនាពេលអនាគត៕

Written by 

Related posts

Leave a Comment