បាល់បោះរទេះនារីកម្ពុជា ឈ្នះ ២ប្រកួត​ជាប់ៗ​គ្នា នៃការប្រកួតជើងឯក IWBF អាស៊ី-អូសេអានី ឆ្នាំ២០២៥

ក្រុមបាល់បោះរទេះនារី កម្ពុជា បានបន្តឈ្នះ ២ប្រកួត​ជាប់ៗ​គ្នា ខណ: ថ្ងៃនេះ​ជួបថៃ ម៉ោង ២រសៀល នៃកា​ប្រកួត​បាល់​បោះរទេះនារី ជើងឯកអាស៊ី IWBF Asia Oceania Championships ឆ្នាំ២០២៥ ដើម្បីដណ្តើម​សិទ្ធិ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​ប៉ារ៉ាហ្គេមលើកទី៥ Nagoya Japan ២០២៦។

ប្រកួត​ទី១៖ អ៊ីរ៉ង់ ៤៣-៥៨ កម្ពុជា ថ្ងៃទី៩ វិច្ឆិកា ២០២៥

ប្រកួត​ទី២៖ ឡាវ ៤០- ៦៧ កម្ពុជា ថ្ងៃទី១០ វិច្ឆិកា ២០២៥

ប្រកួតទី៣៖ ថៃ ប្រកួតជាមួយ កម្ពុជា ថ្ងៃទី១១ វិច្ឆិកា ២០២៥

សូមជម្រាបថា ការប្រកួតដណ្តើមពានរង្វាន់ IWBF អាស៊ី-អូសេអានី ឆ្នាំ២០២៥ (The 2025 IWBF Asia Oceania Championships) គឺក្រុមកម្ពុជា ស្ថិតក្នុង Division B ជាមួយ ឥណ្ឌា អ៊ីរ៉ង់ ឡាវ ហ្វីលីពីន ថៃ ដែលត្រូវការប្រកួត ១ជុំ ដើម្បីកំណត់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៦ ហើយក្រុមកំពូលតារាង នឹងបានចូលរួមជាមួយបេក្ខភាពក្រុមក្នុង Division A ដើម្បីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

Written by 

Related posts

Leave a Comment