ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ខេត្ត) បានឈានចូលជើងទី២ វគ្គ ១/៤ ផ្តាច់ព្រ័ត្រហើយ ដើម្បីសម្រេចថាក្រុមណានឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មាន២គូគឺ
-មន្ទីរ អយក ខេត្តកំពត ប៉ះ ភ្នំពេញហ្គាឡាក់ស៊ី(ជើងទី១ ស្មើគ្នា ២-២ ) និងសមាគមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ ប៉ះបាត់ដំបង យូណៃធីត(ជើងទី១ ខេត្តត្បូងឃ្មុំ ឈ្នះ ៤-០ )។ ប្រកួតនៅម៉ោង១៥៖១៥នាទីដូចគ្នា។
ចំណែកនៅស្អែក មន្ទីរ អយក ខេត្តកំពង់ស្ពឺ ប៉ះ មន្ទីរ អយក ខេត្តកំពង់ចាម (ជើងទី១ ខេត្តកំពង់ ឈ្នះ៣-១) និង ឡាយអ៊ិនឃីង ខេត្តសៀមរាប ជួប សមាគមបាល់ទាត់ ខេត្តព្រះសីហនុ(ជើងទី១ ខេត្តសៀមរាប ឈ្នះ៣-២ )៕

